ការធ្វើគារវៈកិច្ច

មន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ បង្កើតឡើងក្នុងឆ្នាំ ២០១៦ បាននិងកំពុងផ្តល់សេវាវេជ្ជសាស្រ្តលំដាប់ពិភពលោកដល់ប្រជាជនកម្ពុជា។​ជាមួយនឹងវេជ្ជបណ្ឌិតកម្ពុជាដ៏មានបទពិសោធន៍ យើងអាចបន្តផ្តល់សេវាថែទាំសុខភាពតាមបែបជប៉ុនប្រកបដោយគុណភាពខ្ពស់នៅក្នុងប្រទេស។

ដើម្បីបន្តផ្តល់នូវបទពិសោធន៍ល្អពេលនៅមន្ទីរពេទ្យដល់អតិថិជន ការថែទាំប្រកបដោយគុណភាពខ្ពស់ដោយការទទួលស្គាល់និងការស្វែងយល់ពីតម្រូវការរបស់អ្នកជំងឺ និងក្រុមគ្រួសារអ្នកជំងឺ ជាអទិភាពរបស់យើង។

នៅមន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ ក្រុមវេជ្ជសាស្ត្ររបស់យើងនឹងមើលថែរក្សាលោកអ្នកដូចជាក្រុមគ្រួសារ “ វេជ្ជបណ្ឌិតក្នុងគ្រួសាររបស់អ្នក” ។ យើងចង់លើកកម្ពស់កិច្ចសហប្រតិបត្តិការផ្នែកវេជ្ជសាស្រ្តក្នុងតំបន់ដែលនឹងផ្តល់ជាប្រយោជន៍ដល់ប្រទេសជាតិនិងបន្តខិតខំដើម្បីបានការទទួលស្គាល់ថាជា“ មន្ទីរពេទ្យដែលគួរអោយទុកចិត្តបំផុតនៅលើពិភពលោក” ។ 

ប្រធានមន្ទីរពេទ្យៈ វេជ្ជបណ្ឌិត Okawada Manabu

 

ប៉ុន្មានឆ្នាំចុងក្រោយនេះសេដ្ឋកិច្ចប្រទេសកម្ពុជា និងចំណេះដឹងពីសុខភាពរបស់ប្រជាជនកម្ពុជាមានការកើនឡើងយ៉ាងឆាប់រហ័សប៉ុន្តែយើងអាចនិយាយបានថាកំរិតនៃការផ្តល់ការថែទាំវេជ្ជសាស្រ្តគឺស្ថិតក្នុងស្ថានភាពមួយមានកំរិតនៅឡើយ។ ដើម្បីកាត់បន្ថយការចំណាយពេលវេលានិងថ្លៃសេវាព្យាបាលនៅក្រៅប្រទេស យើងខ្ញុំបានគិតថាចាំបាច់ត្រូវបង្កើតមន្ទីរពេទ្យមួយដែលជាទីទុកចិត្តនៅទីក្រុងភ្នំពេញ។ មន្ទីរពេទ្យយើងខ្ញុំមានវេជ្ជបណ្ឌិត និងបុគ្គលិកដែលបានបញ្ជូនមកពីជប៉ុនរួមជាមួយបុគ្គលិកជាជនជាតិកម្ពុជាដែលបានបញ្ជូនទៅរៀនពីសេវាសុខាភិបាលនៅជប៉ុនដើម្បីផ្តល់នូវការថែទាំវេជ្ជសាស្ត្រតាមបែបជប៉ុនជូនលោកអ្នក។ មិនត្រឹមតែព្យាបាលទៅលើជម្ងឺប្រចាំថ្ងៃនិងរបួសស្រាលៗប៉ុណ្ណោះទេ យើងក៏មានទទួលព្យាបាលជម្ងឺសង្រ្គោះបន្ទាន់ និងពិនិត្យសុខភាព(ការពិនិត្យសុខភាពលំអិត) ដែលផ្តល់អត្ថប្រយោជន៍ដល់សុខភាពប្រចាំថ្ងៃរបស់ប្រជាជន និងហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលនៅកម្ពុជា។

តំណាងនាយក: Matsushita Hironori

ការណែនាំពីមន្ទីរពេទ្យ

ក្រុមការងារយើងខ្ញុំបានបង្កើតមន្ទីរពេទ្យសង្គ្រោះបន្ទាន់ដែលផ្តល់នូវការព្យាបាលថែទាំដែលមានកំរិតខ្ពស់តាមបែបជប៉ុន ដោយផ្តោតសំខាន់លើការវះកាត់ប្រព័ន្ធប្រសាទ យើងនឹងបន្តការងារដើម្បីចូលរួមអភិវឌ្ឍន៍ក្នុងវិស័យៈ ១.) អភិវឌ្ឍន៍ធនធានមនុស្ស ២.) អភិវឌ្ឍទីក្រុង និងប្រទេសជាតិ ៣.)​​ បង្ហាញពីវិស័យសុខាភិបាលរបស់ជប៉ុន។

១.) អភិវឌ្ឍន៍ធនធានមនុស្សៈ តំណើរការនៃការបង្កើតការអប់រំ On-the-Job Training、Kitahara style certificationដោយបញ្ជូនបុគ្កលិកទៅបណ្តុះបណ្តាលនៅជប៉ុន ដើម្បីជួយជំរុញវិស័យសុខាភិបាលនៅក្នុងប្រទេសកម្ពុជាអោយមានកំរិតខ្ពស់ និងអភិវឌ្ឍន៍ធនធានមនុស្សដើម្បីបំពេញតំរូវការក្នុងវិស័យសុខាភិបាលនៅតំបន់អាស៊ី។

២.) អភិវឌ្ឍន៍ទីក្រុង និងប្រទេសជាតិ វិស័យសុខាភិបាលដើរតួយ៉ាងសំខាន់ដើម្បីលើកទឹកចិត្តដល់ការដោះស្រាយបញ្ហាក្នុងសង្គមដែលកំពុងជួបប្រទះ ហើយជាម៉ូឌែលដល់ឧស្សាហ៏កម្មតាមជនបទ និងចូលរួមចំណែកដល់ការអភិវឌ្ឍន៏សេដ្ឋកិច្ចដែលកំពុងមានការរីកចំរើនក្នុងប្រទេសកម្ពុជា ។

៣.)​​ ការបង្ហាញពីវិស័យសុខាភិបាលរបស់ជប៉ុន យើងនឹងបង្ហាញពីបច្ចេកទេសថ្មីៗ ឧស្សាហ៍កម្ម វប្បធម៌របស់ជប៉ុន រួមទាំងវិស័យសុខាភិបាលផងដែរ និងនាំយកការថែទាំវេជ្ជសាស្រ្តទៅប្រទេសជិតខាងរបស់កម្ពុជា។

គោលបំណងនៃការបង្កើតមន្ទីរពេទ្យសង្រ្គោះបន្ទាន់នៅកម្ពុជាដែលជាសេវាថែទាំសុខភាពសាន់រ៉ាយក្រោមការគ្រប់គ្រងរបស់មន្ទីរពេទ្យ ជប៉ុនសាន់រ៉ាយមានការចូលរួមសហការពីក្រុមហ៊ុនជប៉ុនចំនួន៣។

១.) ក្រុមហ៊ុន JGC CORPORATION (JGC) ជាក្រុមហ៊ុនមួយត្រូវបានបង្កើតឡើងនៅឆ្នាំ១៩២៨ដែលធ្វើអាជីវកម្មទៅ លើឳសថ និងបរិក្ខាពេទ្យ។ដែលបានធ្វើការវិនិយោគប្រហែលពាក់កណ្តាលដើម្បីបំរើអោយវិស័យថែទាំសេវាវេជ្ជសាស្រ្តនៅក្នុងមន្ទីរពេទ្យថ្មីមួយនេះ។

២.) INCJ, Ltd. (INCJ) គឺជាមូលនិធិវិនិយោគមួយដែលត្រូវបានបង្កើតឡើងក្រោមការវិនិយោគ រវាងស្ថាប័នសាធារណៈនិងឯកជនដែលផ្តោតលើការប្រកួតប្រជែងផ្នែកឧស្សាហ៍កម្មជាគោល។ ហើយបានចូលរួមចំណែកគាំទ្រលើការ ទុនវិនិយោគ និងគាំទ្រផ្នែកគ្រប់គ្រងក្នុងមន្ទីរពេទ្យថ្មីនេះលើវិស័យថែទាំសុខភាពសាន់រ៉ាយ។

៣.) ក្រុមហ៊ុន Kitahara Medical Strategies International គឺជាក្រុមហ៊ុនដែលបំរើសេវាកម្មផ្នែកវេជ្ជសាស្ត្រមានកំរិតខ្ពស់នៅជប៉ុនឯកទេសព្យាបាលជម្ងឺដាច់សរសៃឈាមខូរក្បាល។ ហើយជាក្រុមហ៊ុនដែលទទួលខុសត្រូវលើកផ្នែកវេជ្ជសាស្រ្តក្នុងមន្ទីរពេទ្យថ្មីមួយនេះ។យើងបានបណ្តុះបណ្តាលធនធានបុគ្គលិកដែលជាជនជាតិកម្ពុជាទៅសិនៅក្នុងប្រទេសជប៉ុនបន្ថែម​ និងបញ្ជូនបុគ្គលិកជាជនជាតិជប៉ុនប្រមាណជា ៣០ នាក់បន្ថែម រួមជាមួយបរិក្ខារ និងឧបករណ៍ពេទ្យដែលមានគុណភាពខ្ពស់ដើម្បីផ្តល់សេវាថែទាំវេជ្ជសាស្រ្តដ៏ល្អជូនលោក-អ្នក។

ពត៌មានអំពីមន្ទីរពេទ្យ

មន្ទីរពេទ្យជប៉ុនសាន់រ៉ាយនឹងចាប់បើកដំណើរការនៅចុងឆ្នាំ ២០១៦នេះ។ក្រុមគ្រូពេទ្យ និងគិលានុបដ្ឋាកជាជនជាតិជប៉ុន រួមជាមួយនឹងអ្នក ជំនាញដែលមានបទពិសោធន៍នឹងធ្វើការសហការណ៍ជាមួយបុគ្គលិកជាជនជាតិកម្ពុជាដើម្បីផ្តល់សេវាថែទាំវេជ្ជសាស្រ្តតាមបែបជប៉ុនជូន លោក-អ្នក។

 

ឈ្មោះមន្ទីរពេទ្យ មន្ទីរពេទ្យជប៉ុនសាន់រ៉ាយ ភ្នំពេញ
អាស័យដ្ឋាន #177E, ផ្លូវកុឡាឡោម, ភូមិទី 2, សង្កាត់ ជ្រោយចង្វារ, ខ័ណ្ឌ ជ្រោយចង្វារ, ភ្នំពេញ, ប្រទេសកម្ពុជា
អាស័យដ្ឋានទំនាក់ទំនង

សម្រាប់ ព័ត៌មាន / ការកក់ : ០២៣-២៦០-១៥២, ០៨៥-៤៣២-០២២

អ៊ីមែលៈ info@sunrise-hs.com

គេហទំព័រ: http://www.sunrise-hs.com

បណ្តាញទំនាក់ទំនងសង្គម: https://www.facebook.com/sunrise.jhpp/

តេឡេក្រាម: https://t.me/SunriseJapanHospital

នាយកប្រតិបត្តិ លោក. Keiya KAMATA
ប្រធានមន្ទីរពេទ្យ លោកOkawada Manabu
ចំនួនគ្រែ មាន ៥០គ្រែ
ផ្នែកដែលមានក្នុងមន្ទីរពេទ្យ មាន១៥ផ្នែកដូចខាងក្រោមៈ ផ្នែកសង្រ្គោះបន្ទាន់ ផ្នែករបួស ផ្នែកជម្ងឺឆ្លង ផ្នែកជម្ងឺទូទៅ ផ្នែកវះកាត់ទូទៅ ផ្នែកព្យាបាលជម្ងឺប្រដាប់រំលាយអាហារ ផ្នែកបេះដូង ផ្នែកពិគ្រោះជម្ងឺតាមអ៊ិនធើណិត ផ្នែកវះកាត់ប្រព័ន្ធប្រសាទ ផ្នែកសរសៃឈាមប្រសាទ ផ្នែកប្រព័ន្ធប្រសាទ ផ្នែកស្តាកាយនិតិសម្បទា ផ្នែកពិនិត្យសុខភាព ផ្នែកកុមារ និងសម្ភព និងរោគស្ត្រី។

ប្រវត្តិ

 
ឆ្នាំ ២០១៦ ខែ មេសា ការស្រាវជ្រាវនិងស្ទង់មតិរបស់​ERIA
២០១១ ខែ មេសា ការស្រាវជ្រាវនិងស្ទង់មតិរបស់​METI
ឆ្នាំ ២០១៣ ខែ មិនា ចូលគាល់ព្រះបាទនោរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
ឆ្នាំ ២០១៣ ខែ វិច្ឆិកា វត្តមានចូលរួមក្នុងសិក្ខាសាលាពិនិត្យសុខភាពរបស់លោកនាយករដ្ឋមន្រ្តីជប៉ុន
ឆ្នាំ ២០១៤ ខែ កញ្ញា ពិធីបើកការដ្ឋានសាងសង់របស់មន្ទីរពេទ្យ​ជប៉ុនសាន់រ៉ាយ
ឆ្នាំ ២០១៤ ខែ តុលា ការបណ្តុះបណ្តាលបុគ្គលិកនៅក្នុងប្រទេសកម្ពុជា
ឆ្នាំ ២០១៥ ខែ មិថុនា កិច្ចព្រមព្រៀងកម្ចីប្រាក់ជាមួយអង្គការJICA
ឆ្នាំ ២០១៥ ខែ ឧសភា វគ្គបណ្តុះបណ្តាលបុគ្គលិកនៅមន្ទីរពេទ្យជប៉ុនក្រោមការឧបត្ថម្ភរបស់អង្គការJICA

ពត៌មានពីកាតសមាជីក

 

មន្ទីរពេទ្យជប៉ុនសាន់រ៉ាយមានកាតសមាជិកដើម្បីបង្កលក្ខណះងាយស្រួលជាមួយការប្រើប្រាស់សេវាថែទាំវេជ្ជសាស្ត្រយើងខ្ញុំ។លោក-អ្នកអាចជ្រើសរើសកញ្ចប់ផែនការតាមតំរូវការរបសលោក-អ្នក។ លោក-អ្នកដែលជាសមាជីកអាចទទួលបាននូវអត្ថប្រយោជន៏ជាច្រើនដូចជា អាចចូលរួមសិក្ខាសាលាសុខភាពដែលនឹងធ្វើឡើងដ៏ទៀងទាត់រាល់ខែ ទស្សនាវដ្ដីសុខភាព និងផ្តល់ជូននូវបណ្ណ័បញ្ចុះតំលៃសំរាប់ការពិនិត្យសុខភាព ដូចនេះសូមសាកល្បងប្រើកាតសមាជីករបស់យើងទាំងអស់ គ្នា។

ការស្នើរសុំធ្វើការសមាជីក

 

Membership Course

  ទង់ដែង ប្រាក់ មាស
កញ្ចប់ពិនិត្យសុខភាព មូលដ្ឋាន  
កញ្ចប់ពិនិត្យតាមផ្នែក    
បញ្ចុះតម្លៃ※1 បញ្ចុះតម្លៃ 10%    
បញ្ចុះតម្លៃ 20%    
សិក្ខាសាលាស្តីពីសុខភាព
ថ្លៃសេវាចុះឈ្មោះ 10 $
ថ្លៃសេវាប្រចាំឆ្នាំ※2 ឥតគិតថ្លៃ 120 $ 320 $

※1 ការបញ្ចុះតម្លៃសេវាកម្មត្រូវបានអនុវត្តតែសម្រាប់ថ្លៃពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិត និងការស្នាក់នៅមន្ទីរពេទ្យតែប៉ុណ្ណោះ។

※2 ថ្លៃសេវាប្រចាំឆ្នាំអាចមានការផ្លាស់ប្តូរដោយមិនបានជូនដំណឹងទុកជាមុន។

របៀបដាក់ពាក្យជាសមាជិក

 

[ទំនាក់ទំនងតាមរយ៖ទូរស័ព្ទ]
Tel023-260-151 / 023-260-152
078-260-151 / 078-260-152

[ទំនាក់ទំនងតាមរយ៖អុីមែល]
សូមទាក់ទងមកយើងខ្ញុំនៅ​ក្នុង​ទម្រង់នេះ

គម្រោង

 

គម្រោង AKAHIGE

 

ការបង្ហាញពីប្រាក់ចំណូលដែលត្រូវការដើម្បីរក្សាការរស់ជាស្តង់ដារនៅកំរិតអប្បបរមា ប្រជាជនដែលធ្លាក់នៅខាងក្រោម""បន្ទាត់នៃភាពក្រីក្រ"" តំបន់ជនបទមាន 17% នៅតំបន់ទីប្រជុំជនមាន 13% (លើកលែងភ្នំពេញ) ដែលត្រូវបានគេប៉ាន់ប្រមាណថាមានចំនួនតែ 3%ប៉ុណ្ណោះ។នៅក្នុងឆ្នាំ ២០០៤ នៅប្រទេសកម្ពុជាសំរាប់ការធានារ៉ាបរងសុខ ភាពប្រជាជនមិនទាន់មានគ្រប់គ្រាន់ដូច្នេះរាល់ការចំណាយលើការព្យាបាលទាំងអស់គឺជាបន្ទុកផ្ទាល់ខ្លួន ហើយសេវាថែទាំវេជ្ជសាស្ត្រក៏ពុំទាន់មានគ្រប់គ្រាន់។ ដូចនេះហើយមន្ទីរពេទ្យយើងខ្ញុំនឹងបំពេញរាល់តំរូវ ការទាំងនេះជូនលោកអ្នកតាមរយៈគម្រោងAKAHIGE។ គម្រោងAKAHIGEគឺជាព្យាយាមព្យាបាលទាំងគ្រូពេទ្យនិងអ្នកជម្ងឺដែលមានបង្កប់នូវក្តីស្រឡាញ់ដើម្បីភាពស្រស់ស្រាយក្នុងការរស់នៅដែលបានបង្ហាញតាមរយៈខ្សែភាពយន្តមួយរបស់គ្រូពេទ្យKurosaដែលហៅថា AKAHIGE រឺ គ្រូពេទ្យពុកមាត់ក្រហម។

សកម្មភាពចូលរួមចំណែកទទួលខុសត្រូវក្នុងសង្គម

 

ចំពោះកង្វះខាតសេវាថែទាំវេជ្ជសាស្រ្ត និងកង្វះការអប់រំផ្នែកវេជ្ជៈសាស្រ្តយើងខ្ញុំបាននឹងកំពុងប្ររព្ធធ្វើសិក្ខាសាលានៅតាមតំបន់ជនបទដាច់ស្រយាលដើម្បីជួយជាចំណេះដឹងផ្នែកវិជ្ជសាស្រ្ត និងបន្តផ្គត់ផ្គង់ផ្នែកសំភារៈ។ លើសជាងនេះទៀត ក្នុងលក្ខ័ណដែល អ្នកជ​ម្ងឺគ្មានសមត្ថភាពចំណាយលើសេវាព្យាបាលត្រូវបានបញ្ជូនមកតាមរថយន្តសង្រ្គោះបន្ទាន់ ក្នុងករណីចាំបាច់សំរាប់ការព្យាបាលដែលមាននៅតែមន្ទីរពេទ្យរបស់យើង យើងនឹងផ្តល់ជំនួយដល់ការព្យាបាលរបស់អ្នកជម្ងឺម្នាក់នោះ។ តាមរយៈការបង្កើននិងបង្កើតសេវាថែទាំវេជ្ជសាស្រ្តក្នុងតំបន់(ដោយអនុវត្តន៏ទៅលើផ្នែកវេជ្ជសាស្រ្តតែមួយ)ដោយផ្តល់ការថែទាំវេជ្ជសាស្រ្តអោយបានគ្រប់គ្រាន់ដល់អ្នកដែលមានទ្រព្យធន និងបន្តការសហការដើម្បីបង្កើតនូវគម្រោងថ្មីៗទៀត។

ការផ្សព្វផ្សាយក្នុងប្រព័ន្ធព័ត៌មាន

November 27, 2014

Japanese Hospital to Open in Phnom Penh in 2016 

January 06, 2016

Q&A with Sunrise Japan Hospital

September 20, 2016

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមន្ទីពេទ្យជប៉ុនសាន់រ៉ាយស៍ភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា

https://youtu.be/5UksovWoHBQ

September 21, 2016

First Japanese private hospital opens in Phnom Penh

September 21, 2016

Japanese Hospital Opens for Tourists

September 21, 2016

First Japanese-Run Hospital Opens in Phnom Penh for $35 Million

September 23, 2016

Sunrise Japan Hospital boosts Cambodia’s healthcare sector

September 28, 2016

Cambodia to See a Japanese Sunrise with New Hospital

December 6, 2016

Sunrise Japan Hospital Opens

December 12, 2016

医師も病院も教育も、カンボジアはまだまだ追いついていない

2016

Contributing to the Improvement of the Level of Medical Care in Cambodia

January 20, 2017

Sunrise debuts in Cambodia

March 23, 2017

ជង្ងឺឈឺខ្នង-ចង្កេះ និងវិធីព្យាបាល សូមសណ្តាប់ជាមួយលោកវេជ្ជបណ្ឌិត យ៉ូស៊ីហ្វឺមី ហាយ៉ាស៊ី (Dr. Yoshifumi Hayashi) អ្នកជំនាញវះកាត់ប្រព័ន្ធប្រសាទ និងជានាយកគ្រប់គ្រងមន្ទីរពេទ្យជប៉ុន សាន់រ៉ាយស៍

May 16, 2017

State-of-the-art Sunrise Hospital hopes to restore trust in Cambodia's healthcare system

June 12, 2017

តើជំងឺដាច់សសៃឈាមក្នុងខួរក្បាលជាអ្វី?

October 12, 2017

មន្ទីរពេទ្យ​ជប៉ុន​បង្កើន​សេវា​ព្យាបាល​លើ​កុមារ​ក្រោយ​ដំណើរការ​នៅ​កម្ពុជា​បាន​១​ឆ្នាំ

October 17, 2017

Sunrise Japan hospital to add pediatric services

February 19, 2018

Sunrise Japan Hospital adds new pediatrics wing, expands emergency services

November 15, 2017

Sunrise Japan Hospital expands to help serve children

December 14, 2018

ជំនួបជាមួយលោកវេជ្ជបណ្ឌិត Manabu Okawada ដែលលោកគឺជាជនជាតិជប៉ុន មកពីមន្ទីពេទ្យ Sunrise Japan Hospital Phnom Penh និងមកចែករំលែកវិធីសាស្ត្រថែទាំសុខភាពកូនៗទៅដល់អ្នកម្តាយ និង លោកប៉ាគ្រប់រូប

December 26, 2019

He signing ceremony of the memorandum of understanding between UP and Sunrise Japan Hospital

February 18, 2020

Capital’s Sunrise Hospital a shining example of ‘warm heart’ treatment

February 18, 2020

Capital’s Sunrise Hospital a shining example of ‘warm heart’ treatment

March 31, 2020

ពលរដ្ឋកោះពាមរាំង រីករាយទទួលបានការព្យាបាលជំងឺមិនគិតថ្លៃ

November 19, 2020

មជ្ឈមណ្ឌលជាតិផ្តល់ឈាម អំពាវនាវឲ្យប្រជាពលរដ្ឋ ចូលរួមបរិច្ចាគឈាមឲ្យបានច្រើន ដើម្បីជួយសង្គ្រោះជីវិតមនុស្ស

November 19, 2020

មជ្ឈមណ្ឌលជាតិផ្តល់ឈាម បានអំពាវនាវឲ្យមានអ្នកស្ម័គ្របរិច្ចាគឈាមបន្ថែម បើទោះបីសិ្ថតក្នុងវិបតិ្តកូវីដ ១៩

November 20, 2020

Blood donation campaign aims to boost participation

Jan 2021 カンボジアで国際医療を提供
March 14, 2021

長野県看護大学ニューズレター

April 25, 2021

Dr. Pech Vichheka of Sunrise Japan Hospital Phnom Penh by IMATOKU MEDIC

May 01, 2021

A University of Puthisastra MD Graduate is now A staff Doctor at Sunrise Japan Hospital Phnom Penh

May 19, 2021

Our clinical research result has pressed on "International Journal of Health Policy and Management

 

អំពីការសិក្សាស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រ

នៅពេលដែលធ្វើការសិក្សាស្រាវជ្រាវផ្នែកវេជ្ជស្ត្រ យើងធ្វើការពន្យល់ដោយប្រើប្រាស់ពាក្យពេចន៍ ឬឯកសារជាលាយលក្ខអក្សរ និងព្រមទាំងទទួលការយល់ព្រម។

ការសិក្សាផ្នែកវេជ្ជសាស្រ្តទាំងអស់ គឺប្រើប្រាស់តែព័ត៌មានទាំងឡាយណាដូចជាការថែទាំវេជ្ជសាស្ត្រដោយគ្មានការបៀតបៀនឬប៉ះពាល់ដល់អ្នកជំងឺ ឬការប្រើប្រាស់សំណាកបន្ថែមដែលត្រូវគោរពតាមគោលការណ៍ណែនាំ(គោលការណ៍ណែនាំសីលធម៌សម្រាប់ការស្រាវជ្រាវវេជ្ជសាស្ត្រពាក់ព័ន្ធនឹងមនុស្ស)

យោងទៅលើគោលការណ៍ណែនាំនេះ យើងមិនបានទទួលការយល់ព្រមដោយផ្ទាល់ពីសំណាក់មនុស្សម្នាក់ៗទាំងនោះឡើយ ប៉ុន្តែយើងដាក់បង្ហាញព័ត៌មានស្រាវជ្រាវនេះដោយស្ថិតក្នុងបរិយាកាសដែលអាចបដិសេធបាន។ លំនាំខាងលើនេះ យើងអោយឈ្មោះថា" ការដកខ្លួនចេញ" (opt-out)។

ការដកខ្លួនចេញពីការសិក្សាវេជ្ជសាស្ត្រគឺតម្រូវដូចខាងក្រោមនេះ។

ប្រសិនបើអ្នកគ្មានបំណងសហការណ៍ជាមួយការស្រាវជ្រាវនេះ សូមទំនាក់ទំនងមកកាន់អ្នកទទួលបន្ទុកស្រាវជ្រាវដូចមានឈ្នោះក្នុងឯកសារខាងក្រោមនេះ៖

 

ការសិក្សាស្រាវជ្រាវបែបពិពណ៌នាមួយស្តីអំពីវិសមភាពសុខភាពនៃជំងឺមិនឆ្លងក្នុងចំណោមប្រជាជនរស់នៅក្នុងតំបន់ជនបទនៃប្រទេសកម្ពុជា។

វិសមភាពសុខភាពតំបន់ក្នុងចំណោមអ្នកជំងឺនៅក្នុងតំបន់មួយកន្លែងក្នុងរាជធានីនៃប្រទេសកម្ពុជា។