១. កញ្ចប់ពិនិត្យសុខភាព

 

◼ កញ្ចប់ពិនិត្យសុខភាព

កញ្ចប់ពិនិត្យសុខភាពមានគោលបំនង២យ៉ាង គោលបំនងទី១គឺដើម្បីស្វែងរកនិងព្យាបាលជម្ងឺឲ្យបានឆាប់។ អ្នកជម្ងឺដែលមើលទៅមានសុខភាពមាំមួន និងមិនមានរោគសញ្ញាអ្វីដែលបង្ហាញឲ្យឃើញអាចនឹងមានជម្ងឺអ្វីម៉្យាងដែរយើងមិនបានរំពឹងទុក។ ភាគច្រើនមនុស្សវ័យក្មេងដែលកើតមកពីការរស់នៅជាប្រចាំថ្ងៃ។

គោលបំនងទី២ គឺដើម្បីការពារការកើតឡើងនូវជម្ងឺផ្សេងទៀត។ នៅក្នុងកញ្ចប់ពិនិត្យសុខភាពរបស់យើង ស្ថានភាពសុខភាពរបស់អ្នក គឺត្រូវបានធ្វើការសនិដ្ធានដោយវេជ្ជបណ្ឌិត គិលានុបដ្ធាក និងអ្នកព្យាបាលដោយចលនា យើងសហការគ្នាដើម្បីបង្កើនឲ្យអ្នកយល់ដឹងពីរបៀបរបបនៃការរស់នៅមួយដែលធានាឲ្យបាននូវសុខមាលភាព។

២. ចំនាត់ថ្នាក់នៃកញ្ចប់ពិនិត្យសុខភាព

 

◼ ការពិនិត្យសុខភាពថ្នាក់មូលដ្ធាន

ការធ្វើតេស្តជាមូលដ្ធានដើម្បីឲ្យដឹងពីស្ថានភាពសុខភាពរបស់អ្នក។


◼ កញ្ចប់ពិនិត្យសុខភាពទូលំទូលាយ (comprehensive Course)

មានការបន្ថែមតេស្តពីលើកញ្ចប់ពិនិត្យសុខភាពមូលដ្ធានដើម្បីឲ្យដឹងកាន់តែច្បាស់ពីស្ថានភាពសុខភាពរបស់អ្នក។ វាពិតជាចាំបាច់ណាស់សំរាប់មនុស្សគ្រប់រូបដែលត្រូវរស់នៅប្រកបដោយសុខមាលភាព។ តើអ្នកចង់ចាប់យកឳកាសនេះដើម្បីឲ្យដឹងពីស្ថានភាពសុខភាពរបស់អ្នកដែរ ឬទេ?


◼ កញ្ចប់បន្ថែមពិសេស

វាបន្ថែមពីលើកញ្ចប់ពិនិត្យសុខភាពមូលដ្ធាននិងកញ្ចប់ពិនិត្យសុខភាពទូលំទូលាយ(comprehensive courses) កញ្ចប់ពិនិត្យបន្ថែមទាំងនោះមានដូចជាគញ្ចប់ពិនិត្យទៅលើ ខួរក្បាល បេះដូង ក្រពះ និងពោះវៀន។


*1 Special Addsion can add to either basic or comprehensive plan.
*2 Before taking gastroscopy or colonoscopy, a patient needs to have detailed explanation from medical staff and give us consent about preparation, risk and benefit.
*3 Colonoscopy needs 1 night hospitalization.
*4 History Taking System (HITS) is a special tool for medical recording.
*5 Use contrast media. Before taking coronary CT, a patient needs to have detailed explanation from medical staff and give us consent about preparation, risk and benefit .
*6 Private Room or Premium Private Room.

៣. ការពិពណ៏នានៃការពិនិត្យ(ការផ្តល់ជូនពិសេស)

 
 • កញ្ចប់ពិនិត្យខួរក្បាល
  តេស្តសំរាប់ការពិនិត្យរកមើលជម្ងឺរបស់ខួរក្បាលបានឆាប់គឺត្រូវប្រើក្នុងកញ្ចប់តេស្តពិនិត្យសុខភាពធម្មតា។ រូបភាពខួរក្បាលត្រូវបានប្រើសំរាប់ពិនិត្យសភាពនៃខួរក្បាលរួមទាំង ជំងឺដាច់សរសៃឈាម(stroke) ដុំសាច់ដុះក្នុងខួរក្បាល ការរួមតូចនៃខួរក្បាល ការត្បៀតសរសៃឈាមខួរក្បាល និង ការប៉ោងសរសៃឈាមរបស់ខួរក្បាល (subarachnoid hemorrhage)។ ការពិនិត្យអេកូសរសៃឈាមការ៉ូទីតត្រូវបានប្រើសំរាប់ពិនិត្យមើលការតឹងនៃសរសៃអាកទែដើម្បីស្វែងរកអោយឃើញនូវកត្តាគ្រោះថ្នាក់របស់អ្នកនៃជំងឺសរសៃឈាមខួរក្បាល។ តេស្តពិនិត្យមុខងាររបស់ខួរក្បាលបានប្រើសំរាប់ពិនិត្យរកមើលគ្រោះថ្នាក់នៃជំងឺវង្វេងវង ្វាន់។ អ្នកឯកទេសផ្នែកខួរក្បាលរបស់ពួកយើងនឹងពន្យល់អំពីលទ្ធផលនៃការធ្វើតេស្តទាំងអស់នៅក្នុងថ្ងៃពិនិ្យដដែល។

   
 • កញ្ចប់ពិនិត្យបេះដូង
  តេស្តដែលមានប្រសិទ្ធភាពសំរាប់ស្វែងរកជម្ងឺបេះដូង ត្រូវបានប្រើប្រាស់នៅក្នុងកញ្ចប់ពិនិត្យសុខភាពធម្មតា។ ការថតស៊ីធីស្កែនសរសៃឈាមអាកទែកូរូនែដែលបង្ហាញរូបភាពនៃសរសៃឈាមបេះដូងដែលប្រើសំរាប់ពិនិត្យជម្ងឺត្បៀតសរសៃឈាមអាកទែ,ភាពមិនប្រក្រតីនៃសរសៃឈាមដទៃទៀតនិងជម្ងឺស្លាប់សរសៃឈាមបេះដូង(ដូចជាជម្ងឺរលួយសាច់ដុំបេះដូងនិងជម្ងឺឈឺទ្រូង) ដែលអាចបណ្តាលអោយស្លាប់ភ្លាមៗ។

   
 • កញ្ចប់ពិនិត្យក្រពះ
  តេស្តដែលមានប្រសិទ្ធភាពសំរាប់ស្វែងរកជំងឺលើផ្លូវអាហារផ្នែកខាងលើ ត្រូវបានប្រើក្នុងកញ្ចប់ពិនិត្យសុខភាពធម្មតា។ប្រដាប់ឆ្លុះត្រូវបានដាក់ចូលតាមមាត់រឺច្រមុះចូលទៅបំពង់អាហារ។ រូបភាពក្រពះនិងពោះវៀនត្រូវបានបង្ហាញដោយកាមេរ៉ាតូចមួយដែលគេដាក់វានៅលើប្រដាប់ឆ្លុះហើយបង្ហាញតាមកញ្ចក់ទូរទស្សន៏។ មហារីកបំពង់អាហារ និង ក្រពះ ដំបៅក្រពះរឺពោះវៀន ជម្ងឺច្រាលអាហារឡើងលើនៃក្រពះនិងបំពង់អាហារ រលាកក្រពះនិងជម្ងឺដទៃទៀតក៏អាចធ្វើរោគវិនិឆ្ឆយ័ក្នុងតេស្តនេះបានផងដែរ។

   
 • កញ្ចប់ពិនិត្យអង់ដូស្កូប់
  តេស្តដែលមានប្រសិទ្ធភាពសំរាប់ស្វែងរកជម្ងឺនៃផ្នែកខាងក្រោមនៃបំពង់រំលាយអាហារត្រូវបានប្រើក្នុងកញ្ចប់ពិនិត្យសុខភាពធម្មតា។ ប្រដាប់ឆ្លុះត្រូវបានដាក់ចូលតាមគូទដើម្បីពិនិត្យគ្រប់ជ្រុងនៃពោះវៀនធំ។រូបភាពថតដោយកាមេរ៉ាតូចមួយ ដែលគេបានដាក់វានៅលើចុងនៃប្រដាប់ឆ្លុះនឹងបង្ហាញនៅលើកញ្ចក់ទូរទស្សន៏។ មហារីកពោះវៀនធំដំណាក់កាលដំបូងស្ទើតែគ្មានរោគសញ្ញា និងមិនបានពិនិត្យគ្រប់គ្រាន់នៅដំណាក់កាលដំបូង។ ដូច្នេះហើយ ការឆាប់ពិនិត្យនិងការឆាប់ព្យាបាលមានសារៈសំខាន់ណាស់។ តេស្តមួយនេះមានសារៈប្រយោជន៏ក្នុងការស្វែងរក និង ផ្តល់រោគវិនិឆ្ឆ័យនៃការដុះដុំសាច់ប៉ូលីពនៅចុងពោះវៀននិងការរលាក។

ដំណើរការកំឡុងពេលមកពិនិត្យនៅមន្ទីរពេទ្យ

 
 • អំពីចំណីអាហារ
  (មុនមួយថ្ងៃ) សូមកុំញ៉ាំអាហារបន្ទាប់ពីម៉ោង៩យប់។ (ថ្ងៃដែលត្រូវធ្វើតេស្ត)សូមកុំញ៉ាំអាហារ។ អ្នកអាចពិសារទឹកបាន។

   
 • អំពីការធ្វើតេស្ត
  (ថ្ងៃដែលធ្វើតេស្ត)
  • យើងនឹងធ្វើតេស្តទឹកនោម។ សូមកុំចូលបន្ទប់ទឺកមុនពេលធ្វើការពិនិត្យ។
  • យើងនឹងធ្វើការថតសួតដោយកាំរស្មីអ៊ិច។ ការថតនេះគឺជាមានភាពងាយស្រួល ប្រសិនអ្នកជម្ងឺពាក់អាវគ្មានលេវ។
  • សូមប្រាប់ពួកខ្ញុំអោយដឹងបើសិនអ្នកមានផ្ទៃពោះរឺអ្នកគិតថាអ្នកនឹងមានផ្ទៃពោះ។ ស្រ្តីមានផ្ទៃពោះមិនអនុញ្ញាតអោយថតកាំរស្មីអ៊ិច MRI និង ថតCT ស្កែនទេ។

   
 • អំពីថ្នាំ
  អ្នកអាចមកយកថ្នាំជាធម្មតា។ទោះជាយ៉ាងណា សូមប្រាប់ពួកខ្ញុំអោយដឹងនូវពេលវេលានៃការណាត់ជួបរឺក៏មុននៃថ្ងៃណាត់មួយថ្ងៃនិងប្រសិនបើអ្នកប្រើថ្នាំរឺក៏ប្រើអាំងស៊ុយលីនដើម្បីអោយកំរិតស្ករក្នុងឈាមទាប។

 

※សំរាប់ធ្វើតេស្តគឺមិនត្រូវបានធ្វើការណាត់ជួបឡើយគឺអាស្រ័យទៅតាមគំរោងរបស់អ្នក ព្រោះថាថ្ងៃខ្លះគឺជាថ្ងៃដែលអ្នកមិនអាចធ្វើការពិនិត្យបាន។ យើងសូមផ្តល់យោបល់អោយអ្នកធ្វើការណាត់ជួបប្រសិនអ្នកចង់បានការពិនិត្យសុខភាពក្រៅពីកញ្ចប ធម្មតា។
※ការប៉ាន់ស្មានពេលវេលា : ការធ្វើតេស្តត្រូវចំនាយពេលតិចបំផុតដោយរួមបញ្ចូលទាំង ពេលវេលានៃការបញ្ជូននិងការរងចាំសំរាប់ការធ្វើតេស្តនេះ។យើងខ្ញុំសូមគុណចំពោះការយោគយល់និងការសហការរបស់អ្នក។
※យើងតំរូវអោយធ្វើការកក់លុយសរុបសំរាប់ការធ្វើតេស្តនៅកន្លែងចុះឈ្មោះ។

អត្ថប្រយោជន៏នៃការចូលជាសមាជិក

 
 • សមាជិកកាតពណ៍ប្រាក់(ទឹកប្រាក់ប្រចាំឆ្នាំ $120)
  គំរោងមួយនេះទទួលបានសំបុត្រសំរាប់កញ្ចប់ពិនិត្យសុខភាពធម្មតា($120)។ កញ្ចប់មួយនេះត្រូវបានផ្តល់ជូនការបញ្ចុះតម្លៃនៃការពិនិត្រនិងការពិភាក្សា10%។ការចូលរួមសិក្ខាសិលា,ការពិភាក្សាជម្ងឺនិងបន្ទប់អាចធ្វើការផ្លាស់ប្តូរបាន។

   
 • សមាជិកកាតពណ៍មាស(ទឹកប្រាក់ប្រចាំឆ្នាំ $320)
  បន្ថែមទៅលើកញ្ចប់ធម្មតា($120),$200ទៀតដើម្បីយកកញ្ចប់ពិសេសដូចជា (ការពិនិត្យសរសៃខួរក្បាល ការពិនិត្យបេះដូងនិងការដកដង្ហើម) ការឆ្លុះក្រពះ ការឆ្លុះពោះវៀន។ គំរោងមួយនេះ បញ្ចុះតម្លៃបានច្រើនទៅលើការពិនិត្យវេជ្ជសាស្ត្រនិងការពិភាក្សា20% ដែលផ្តល់ជូនការចូលរួមសិក្ខាសិលាអំពីសុខភាព និង តម្លៃការពិភាក្សាជម្ងឺនិងអាចផ្លាស់ប្តូរបន្ទប់បាន។

ការស្នើរសុំធ្វើជាសមាជិកចាប់ពីពេលនេះ

ប្រសិនបើលោកអ្នកមានសំនួរផ្សេងៗសូមទាក់ទងមកយើងខ្ញុំតាមរយៈ http://www.sunrise-hs.com/index.php/kh/contacts