A. ការបញ្ជូនពីកន្លែងមួយផ្សេងទៀត

◻ ការណាត់ជួបផ្ទាល់

ការណាត់ជួបសំរាប់ការពិភាក្សាអាចធ្វើឡើងដោយអ្នកជម្ងឺធ្វើការទាក់ទងនៅចន្លោះម៉ោង៨:៣០និងម៉ោង ៥ល្ងាចមុនថ្ងៃណាត់ជួប។ សូមប្រាប់យើងខ្ញុំអោយដឹងជាមុននូវថ្ងៃដែលអ្នកពេញចិត្តនិងដើម្បីងាយស្រួលរៀបចំការណាត់ជួប។


◻ ព៍ត៌មានដែលត្រូវការនៅក្នុងទូរស័ព្ទនិងក្នុងសារអេឡិច ត្រូនិច

១.ផ្នែកណាមួយនៃមន្ទីរពេទ្យ ឈ្មោះវេជ្ជបណ្ឌិត(ប្រសិនមានការស្នើសុំ) ថ្ងៃនិងម៉ោងដែលពេញចិត្តសំរាប់ការពិគ្រោះ
២.ឈ្មោះនិងលេខទូរស័ព្ទនៃផ្នែកវេជ្ជសាស្ត្រដែលអ្នកជម្ងឺត្រូវបានបញ្ជូនមកះ
៣. ឈ្មោះ ភេទ អាយុ ថ្ងៃខែឆ្នាំកំនើត អាសយ័ដ្ឋាន និងលេខ ទូរសព្ទរបស់អ្នកជម្ងឺះ
៤.ឈ្មោះនៃក្រុមហ៊ុនធានារ៉ាប់រងនិងលេខទូរស័ព្ទក្រុមហ៊ុនធានារ៉ាប់រង(បើសិនអ្នកជម្ងឺមាន)
៥. កំនត់ត្រាពិគ្រោះជម្ងឺលើកមុននៅក្នុងមន្ទីរពេទ្យ(បើមាន)


◻ ឯកសារផ្ទាល់ខ្លួន

យើងខ្ញុំនឹងប្រគល់អោយនូវឯកសារពិគ្រោះ(កំនត់ត្រាវេជ្ជ សាស្ត្រថតចំលង និង ទិន្នន័យ)ទៅអ្នកជម្ងឺហើយពួកគាត់អាច យកឯកសារត្រលប់មកក្នុងមន្ទីរពេទ្យពួកខ្ញុំវិញ។

 

B. អំពីCT, MRI និង ការពិនិត្យដ៏ទៃទៀត

យើងទទួលអ្នកជម្ងឺក្រៅសំរាប់រូបភាពវេជ្ជសាស្ត្រ(CT និង MRI) និងតេស្តមន្ទីរពិសោធន៏

១) យើងទទួលយកអ្នកជម្ងឺគ្រប់ប្រភេទនៃ ការធ្វើតេស្ត រួមទាំង បច្ចេកទេសរូបភាព ( CT និង MRI ), ការឆ្លុះអង់ដូស្កូប , អង់ជីអូក្រាភី(angiography) , និង ការបូមឈាម។ បញ្ជីនៃ ការធ្វើ តេស្តនេះត្រូវបានធ្វើឡើងនៅក្នុងមន្ទីរពេទ្យ របស់យើងសំរាប់ជាការតាមដាន។

២) សូមទូរស័ព្ទមកពួកយើងដោយផ្ទាល់ឬ ផ្ញើអ៊ីមែលមកយើង ដើម្បីចុះឈ្មោះ។

៣) សូមអនុញ្ញាតឱ្យពួកយើងដឹងជាមុនប្រសិនបើអ្នកជំងឺមានដាក់ឧបករណ៏រឺមានករណីដូចខាងក្រោមក្នុងខ្លួនរបស់អ្នក នោះអ្នកប្រហែលជាមិនអាចមកទទួលយកការធ្វើតេស្តនេះបា ទេ ។

(សំរាប់អ្នកជំងឺដែលចង់ថត MRI)

• ប្រើប្រាស់ថ្មបេះដូង
• មានវត្ថុលោហៈ(ដូចជាដាក់ខ្លីបនៅក្នុងខួរក្បាលនិងថ្ម សិប្បនិមិត្ត)នៅក្នុងរាងកាយ
• មានផ្ទៃពោះរឺប្រហែលមានផ្ទៃពោះ
• អ្នកមានជំងឺភ័យខ្លាច
• អ្នកជំងឺហឺត


(សំរាប់អ្នកជំងឺដែលចង់ថត3D CT ស្កែន)

• ប្រតិកម្មនឹងអ៊ីយ៉ូឌីនសារធាតុខនត្រាស់ះ
• កើតហឺតះ
• មានជំងឺក្រពេញទីរ៉ូអ៊ីតះ
• មានផ្ទៃពោះ រឺប្រហែលមានផ្ទៃពោះ


៤. សូមមកកាន់កន្លែងចុះឈ្មោះទាន់ម៉ោងនៅពេលដែលអ្នកបានធ្វើការណាត់ម៉ោងជួបរួចរាល់។

៥. លទ្ធផលតេស្តនឹងផ្តល់អោយនូវថ្ងៃដដែល(សូមយោគយល់ផងព្រោះមានលទ្ធផលតេស្តខ្លះនឹងផ្តល់អោយថ្ងៃបន្ទាប់)