វិធានការសុវត្ថិភាពរបស់មន្ទីរពេទ្យសាន់រ៉ាយស៍ភ្នំពេញ 

សេចក្តីជូនដំណឹង 

សេចក្ដីបំភ្លឺលើការផ្សាយរបស់ហ្វេសប៊ុកផេកស្ដីពីការរៀបរាប់ពីកូនស្រីរបស់អ្នកជំងឺមានវិជ្ជមានវីរុសកូវីដ ១៩ ដែលបានទទួលមរណភាពកាលពីថ្ងៃទី ៣១ ខែមិនា ឆ្នាំ ២០២១ 

 

 

 

ការណែនាំអំពីការបញ្ជូនអ្នកជំងឺតាមយន្តហោះ 

ការណែនាំអំពីការបញ្ជូនអ្នកជំងឺតាមយន្តហោះ

ខែធ្នូ ឆ្នាំ២០២០

ជូនចំពោះអតិថិជនជាទីគោរព

អនុលោមតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជាស្តីអំពីជំងឺរលាកសួតប្រភេទថ្មី (Covid​-19) មន្ទីរពេទ្យយើងខ្ញុំសូមជម្រាបជូនដំណឹងដល់លោកអ្នកសូមមេត្តាជ្រាបថា​ មន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ មិនមានទទួលធ្វើតេស្តពិនិត្យរកជំងឺរលាកសួតប្រភេទថ្មី (Covid-19) ទេ។

ទោះជាយ៉ាងណាក៏ដោយយើងសូមណែនាំលោកអ្នក ទៅទទួលវិញ្ញាបនបត្រអវិជ្ជមានជំងឺរលាកសួតប្រភេទថ្មី (Covid-19) នៅមជ្ឈមណ្ឌលដែលបានកំណត់។ ដូច្នេះ សូមលោកអ្នកសហការជាមួយក្រុមហ៊ុនរថយន្តសង្គ្រោះបន្ទាន់ដែលលោកអ្នកបានទំនាក់ទំនងជាមួយដើម្បីទទួលបានវិញ្ញាបនប័ត្រអវិជ្ជមានជំងឺរលាកសួតប្រភេទថ្មី (Covid-19) មុនពេលចេញដំណើរ។

សូមមេត្តាអធ្យាស្រ័យចំពោះការលំបាកផ្សេងៗដែលអាចកើតមានទ្បើងដល់លោកអ្នក។ សូមមេត្តាប្រុងប្រយ័ត្ននិងអនុវត្តគោលការណ៍នានា ដើម្បីជៀសវាងការឆ្លងរីករាលដាលនៃជំងឺរលាកសួតប្រភេទថ្មី (Covid-19) ។

ដោយសេចក្តីគោរពពីយើងខ្ញុំ

គណគ្រប់គ្រងមន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ភ្នំពេញ