ទស្សនៈកិច្ចក្នុងមន្ទីរពេទ្យ [10/8]

29 Sep, 2016

【ទស្សនៈកិច្ចក្នុងមន្ទីរពេទ្យ】
មន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍យើងខ្ញុំទទួលពិគ្រោះ និងព្យាបាលផ្នែកជម្ងឺក្រៅចាប់ពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ និងបើកដំណើរការគ្រប់ផ្នែកចាប់ពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦តទៅ។

មន្ទីរពេទ្យយើងខ្ញុំនឹងមានរៀបចំកម្មវិធីដំណើរទស្សនកិច្ចក្នុងមន្ទីរពេទ្យចាប់ពីវេលាម៉ោង 8:30ដល់17:00 ។ យើងខ្ញុំសូមអញ្ចើញភ្ញៀវកិត្តយសទាំងអស់មកចូលរួម ដើម្បីទស្សនាអគាររបស់មន្ទីពេទ្យយើងខ្ញុំ។ ដំណើរទស្សនកិច្ចដែលមានរយៈពេល១ម៉ោងនេះ លោកអ្នកនឹងបានឃើញ និងបានយល់អំពីគោលបំណងថា តើហេតុអ្វីជប៉ុនជ្រើសរើសប្រទេសកម្ពុជាក្នុងការបង្កើតមន្ទីរពេទ្យមួយនេះ។ ដំណើរទស្សនកិច្ចនេះ មាន៤ភាសាតាមការជ្រើសរើសរបស់លោកអ្នក ដែលរួមមាន ភាសាខ្មែរ អង់គ្លេស ជប៉ុន និងភាសាបារំាង។ យើងខ្ញំុរីករាយស្វាគមន៍ចំពោះវត្តមានរបស់លោកអ្នក រួមទាំងមិត្តភក្តិ ក្រុមគ្រួសាររបស់លោកអ្នកផងដែរ។