ការយល់ដឹងជំងឺមហារីកសុដន់

05 Nov, 2021

យោងតាមអង្គការសុខភាពពិភពលោក ជំងឺមហារីកសុដន់បានក្លាយជាប្រភេទជំងឺមហារីកដែលត្រូវបានគេរកឃើញញឹកញាប់បំផុតនៅលើពិភពលោកក្នុងឆ្នាំ 2020។ ជាមួយគ្នាផងដែរជំងឺមហារីកនេះអាចការពារបានច្រើនជាងជំងឺមហារីកប្រភេទផ្សេងទៀតនៅជុំវិញពិភពលោក។ ការរកឃើញជំងឺនូវដំណាក់កាលដំបូង ពិតជាមានសារៈសំខាន់ណាស់។ សូមទម្លាប់អនុវត្តវិធីសាស្រ្តពិនិត្យសុដន់ដោយខ្លួនឯងជាប្រចាំ រួមទាំងការពិនិត្យសុដន់ឲ្យបានទៀងទាត់ដើម្បីទទួលបានការការពារ និងព្យាបាលទាន់ពេលវេលា។