ទិវាពិភពលោកកម្ចាត់ជំងឺរបេង

24 Mar, 2022

ជំងឺរបេង គឺជាការឆ្លងមេរោគបាក់តេរីដែលឆ្លងតាមរយៈការស្រូបនូវដំណក់ទឹកតូចៗពីការក្អក ឬកណ្តាស់របស់អ្នកដែលមានមេរោគរបេង។ វាប៉ះពាល់ខ្លាំងទៅលើសួត ប៉ុន្តែវាក៏អាចប៉ះពាល់ដល់ផ្នែកផ្សេងទៀតនៃរាងកាយ រួមមាន ក្បាលពោះ ក្រពេញ ឆ្អឹង និងប្រព័ន្ធប្រសាទ។ លើសពីនេះជំងឺរបេង គឺជាជំងឺដែលបណ្ដាលឲ្យក្លាយទៅជាជំងឺធ្ងន់ធ្ងរ ក៏ប៉ុន្តែជំងឺនេះក៏អាចព្យាបាលបាន ប្រសិនបើទទួលការព្យាបាលបានទាន់ពេលវេលា។

ការចាក់ថ្នាំបង្ការជំងឺរបេងមួយដូសអាចការពារគ្រោះថ្នាក់ពីជំងឺរបេងបានមួយជីវិត។