ទស្សនៈកិច្ចសិក្សា ក្រុមនិស្សិតមកពីសាកលវិទ្យាល័យពុទ្ធិសាស្រ្ត

30 Apr, 2022

មន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ភ្នំពេញ មានសេចក្តីសោមនស្សរីករាយដែលបានរៀបចំកម្មវិធីទទួលក្រុមនិស្សិតមកពីសាកលវិទ្យាល័យពុទ្ធិសាស្រ្ត ដែលបានអញ្ជើញមកទស្សនៈកិច្ចសិក្សា កាលពីថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២២។ គោលបំណងរបស់យើង គឺដើម្បីផ្តល់ការណែនាំខ្លីៗអំពីជីវិតការងាររបស់គិលានុបដ្ឋាកជំនាញនៅមន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ភ្នំពេញ ។ ក្រុមនិស្សិតទទួលបានការយល់ដឹង និងបានស្តាប់អំពីបទពិសោធន៍របស់បុគ្គលិកផ្នែកវេជ្ជសាស្រ្ត។ យើងខ្ញុំរីករាយក្រៃលែងដែលបានចូលរួមចំណែកក្នុងការផ្តល់ជាកម្លាំងចិត្តដល់យុវជនជំនាន់ក្រោយឲ្យខិតខំសិក្សារៀនសូត្រ ដើម្បីពង្រឹងនិងរួមចំណែកក្នុងប្រព័ន្ធថែទាំសុខភាពមានភាពរីកចម្រើនសម្រាប់ប្រទេសកម្ពុជា។