សកម្មភាព រួមគ្នាថែរក្សាទីក្រុងរបស់យើងឱ្យស្អាត និងស្រស់បំព្រង

03 Jun, 2022

កាលពីថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២២ ក្រុមការងារនៃមន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ភ្នំពេញ ក្រុមហ៊ុន Wakodo ព្រះសង្ឃ និងយុវវជនស្ម័គចិត្ដ បានចូលរួមផ្ដួចផ្ដើមក្នុងការសម្អាតតាមបណ្ដោយមាត់ទន្លេជ្រោយចង្វា លើដងផ្លូវទន្លេសាប។ សកម្មភាពដ៏មានអត្ថន័យមួយនេះបានបង្ហាញឲ្យឃើញអំពីការគាំទ្រ និងការយកចិត្តទុកដាក់ក្នុងការសម្អាតទីក្រុងឲ្យមានសោភ័ណ្ឌភាព និងអនាម័យ។

រួមគ្នាថែរក្សាទីក្រុងរបស់យើងឱ្យស្អាត និងស្រស់បំព្រង។ ទីក្រុងស្អាត ចាប់ផ្តើមពីយើងទាំងអស់គ្នា!!