ការអភិវឌ្ឍចំណេះដឹង និង ជំនាញបន្ថែមដល់បុគ្គលិក ស្តីពី Advanced Cardiovascular Life Support (ACLS)

05 Sep, 2022

ការអភិវឌ្ឍចំណេះដឹង និង ជំនាញបន្ថែមដល់បុគ្គលិក ជាអ្វីដែលមន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ភ្នំពេញ តែងតែយកចិត្តទុកដាក់ជានិច្ច!

វគ្គបណ្ដុះបណ្ដាលស្តីពី Advanced Cardiovascular Life Support (ACLS) បានប្រព្រឹត្ដិទៅនៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២២។ វគ្គនេះបានបង្ហាត់បង្ហាញដោយក្រុម BLS នៃមន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ ជូនដល់ វេជ្ជបណ្ឌិត គិលានុបដ្ឋាក និង បុគ្គលិកផ្នែកអមវេជ្ជសាស្រ្ដ ក្នុងការហ្វឹកហាត់ឡើងវិញដើម្បីពង្រឹងចំណេះដឹង និង ជំនាញបន្ថែមលើការអនុវត្ដ និងការបំរើសេវាប្រកបដោយគុណភាព និងស្ដងដារខ្ពស់។