ការបរិច្ចាគ​ សម្ភារប្រើប្រាស់មួយចំនួន និងបានបង្រៀនអំពីវិធីសាស្រ្តក្នុងការអនាម័យដៃ​ នៅសាលា PINK School​ និងសាលា SUNSHINE School

14 Sep, 2022

កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ លោកនាយកនៃមន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ភ្នំពេញ Dr. Okawada Manabu ព្រមទាំងបុគ្គលិកបាននាំយកនូវសម្ភារសិក្សា សម្ភារប្រើប្រាស់មួយចំនួន និងបានបង្រៀនអំពីវិធីសាស្រ្តក្នុងការអនាម័យដៃ ដើម្បីបរិច្ចាគជូនសិស្សចំនួន ៦៥នាក់ នៅសាលា PINK School ដែលមានទីតាំងស្ថិតនៅ ភូមិមណ្ឌល ៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប និងសាលា SUNSHINE School ដែលមានទីតាំងស្តិតនៅ ភូមិប្រិយ៍ចាស់ ឃុំទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប។ សកម្មភាពដ៏មានអត្ថន័យមួយនេះបានបង្ហាញឲ្យឃើញអំពីការគាំទ្រ និងការយកចិត្តទុកដាក់ដល់សិស្សានុសិស្សដែលមានការខ្វះខាតនូវសម្ភារសិក្សា និងលើកស្ទួយដល់វិស័យអប់រំនៅតាមតំបន់ដាច់ស្រយាល។

សូមថ្លែងអំណរអរគុណដល់អ្នកចូលរួមបរិច្ចាគទាំងអស់ដល់ការធ្វើដំណើរទស្សនៈកិច្ចនេះដំណើរការប្រកបដោយជោគជ័យ និងរីករាយ!