ការងារសប្បុរសធម៌ ផ្តល់ការពិនិត្យសុខភាពទូទៅ និងការពិនិត្យសុខភាពមាត់ធ្មេញដោយឥតគិតថ្លៃ

11 Mar, 2023

កាលពីថ្ងៃទី ២ខែមីនា ឆ្នាំ ២០២៣ មន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ ភ្នំពេញ សហការជាមួយ MALIS dental clinic បានធ្វើការងារសប្បុរសធម៌ ដោយផ្តល់ការពិនិត្យសុខភាពទូទៅ និងការពិនិត្យសុខភាពមាត់ធ្មេញដោយឥតគិតថ្លៃ ដល់សិស្សានុសិស្សនៅសាលាបឋមសិក្សាជ្រោយចង្វារ។ សកម្មភាពដ៏មានអត្ថន័យនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងក្នុងការលើកកម្ពស់សុខភាព អនាម័យ សុខភាពមាត់ធ្មេញ និងរបបអាហារនៅក្នុងសហគមន៍របស់យើង។