ពិធីសម្ពោធជាផ្លូវការរបស់មជ្ឈមណ្ឌលវេជ្ជសាស្ត្រសាន់រ៉ាយស៍សែនសុខ

29 Apr, 2023

ពិធីសម្ពោធជាផ្លូវការរបស់មជ្ឈមណ្ឌលវេជ្ជសាស្ត្រសាន់រ៉ាយស៍សែនសុខ នៅក្នុងផ្សារទំនើបអុីអនម៉លសែនសុខស៊ីធី ​ជាន់ផ្ទាល់ដីកាលពីថ្ងៃអង្គារ ទី២៥ ខែមេសា ឆ្នាំ២០២៣ បានប្រារព្វឡើងក្រោមអធិបតីភាពដ៏ឧត្តុង្គឧត្តមរបស់ លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តម អាត់ស៊ូស៊ី អ៊ូអីណុ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា លោក Sanui Kazumasa ប្រធានតំណាង JICA នៃការិយាល័យកម្ពុជា លោក Tsuboya​ Masayuk​ នាយកគ្រប់គ្រងផ្សារទំនើបអុីអនម៉ល ​ និង​ឯកឧត្តម លោកជំទាវ លោកឧកញ៉ា​ ​លោក លោកស្រី អ្នកនាងកញ្ញា ព្រមទាំងក្រុមហ៊ុនដៃគូរសហការ និងភ្ញៀវកិត្តយសទាំងអស់​​​៕ គណគ្រប់គ្រងនិងបុគ្គលិកទាំងអស់សូមថ្លែងអំណរគុណជាពន្លឺកចំពោះវត្តមានដ៏ច្រើនកុះករ ដែលញាំងអោយអង្គពិធីទាំងមូលមានភាពអធិកអធមនិងរីករាយក្រៃលែង។