ផ្នែកពិគ្រោះជម្ងឺនិងសំរាកព្យាបាល

ផ្នែកពិគ្រោះជម្ងឺនិងសំរាកព្យាបាល

មជ្ឈមណ្ឌលសង្រ្គោះបន្ទាន់

មជ្ឈមណ្ឌលពិគ្រោះជម្ងឺនិងផ្នែកជម្ងឺទូទៅ

មជ្ឈមណ្ឌលជម្ងឺដាច់សរសៃរឈាមខួរក្បាលនិងវះកាត់ប្រព័ន្ធប្រាសាទ

មជ្ឈមណ្ឌលពិនិត្យសុខភាព

មជ្ឈមណ្ឌលផ្នែក កុមារ

មជ្ឈមណ្ឌលសម្ភព និងរោគស្ត្រី​

មជ្ឈមណ្ឌលពិគ្រោះជម្ងឺនិងផ្នែកជម្ងឺទូទៅ

ផ្នែកជម្ងឺទូទៅ

 

គោលដៅ

អការៈ ក្អក វិលមុខអាចធើ្វអោយសុខភាពចុះខ្សោយ។យើងនឹងផ្តល់ការព្យាបាលថែទាំដ៏ល្អសំរាប់អ្នកជម្ងឺដែលអការៈទាំងនេះ។

មាតិកានៃការពិនិត្យព្យាបាល

ជំងឺមួយចំនួនមានរោគសញ្ញាស្រាលដូចជា ជម្ងឺ ផ្តាសាយប៉ុន្ដែវាបានបង្កប់អការៈធ្ងន់ធ្ងរនៅក្នង នោះក្រុមគ្រូពេទ្យយើងខ្ញុំនឹងធ្វើការពិនិត្យបន្ថែមអោយ កាន់តែលំអិតដោយធ្វើការពិនិត្យឈាម និងពិនិត្យដោយថតរួបភាពវេជ្ជៈសាស្រ្ត។ ប្រសិនបើលោក-អ្នកមានរោគសញ្ញា វិលមុខ មិនស្រួលក្នុងខ្លួនជាប់រហូតសូមមកពិគ្រោះជាមួយគ្រូពេទ្យយើងខ្ញុំ។

ផ្នែកវះកាត់ទូទៅ

 

គោលដៅ

ផ្តល់ការព្យាបាលថែទាំដល់លោក-អ្នកដែលមានអារម្មណ៍ថាមិនស្រួលក្នុងខ្លួន មានជម្ងឺឈឺទ្រូង ឈឺពោះ។

មាតិកានៃការពិនិត្យព្យាបាល

ចំពោះអ្នកជម្ងឺដែលរកឃើញថាមានជម្ងឺនៅដើមទ្រូង និងពោះដែលចាំបាច់ត្រូវធ្វើការវះកាត់ នឹងត្រូវធ្វើការប្រឹក្សាដោយគ្រូពេទ្យជំនាញវះកាត់ពិតប្រាកដ។ ប្រសិនបើចាំបាច់គឺត្រូវធ្វើការវះកាត់ ហើយក្រោយពេលវះកាត់យើងនឹងធ្វើការព្យាបាលនឹងតាមដានជម្ងឺយ៉ាងដិតដល់ជូនលោក-អ្នក។

ផ្នែកប្រដាប់រំលាយអាហារ

 

គោលដៅ

មន្ទីរពេទ្យុយើងខ្ញុំក៏មានទទួលព្យាបាលអ្នកជម្ងឺដែលមាន លាមកមានឈាម រឺលាមកពណ័ខ្មៅ។

មាតិកានៃការពិនិត្យព្យាបាល

លាមកមានឈាម រឺលាមកខ្មៅជាដើម គឺជាសញ្ញាដែលបង្ហាញថាមានការហូរឈាមក្នុងបំពង់រលាយអាហារ។មន្ទីពេទ្យយើងខ្ញុំធ្វើការពិនិត្យបំពង់រំលាយអាហារដោយម៉ាស៊ីនអង់ដូរស្កុប ករណីមួយចំនួនយើងក៏អាចធ្វើការព្យាបាលដោយម៉ាស៊ីនអង់ដូស្កុបផងដែរ។

ផ្នែកបេះដូង

 

 

គោលដៅ

មន្ទីរពេទ្យយើងខ្ញុំក៏មានទទួលព្យាបាលអ្នកជម្ងឺ ដែលមានអការៈឈឺដើមទ្រូង និងញ័រទ្រូង។

មាតិកានៃការពិនិត្យព្យាបាល

មន្ទីរពេទ្យយើងខ្ញុំមានប្រពន្ធ័ដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្រូពេទ្យជំនាញផ្នែកសរីរាង្គ របត់ឈាមនៅជប៉ុន ប្រិសិនបើក្នុងករណីដែលចាំបាច់យើងក៏មានវេជ្ជបណ្ឌិតជំនាញព្យាបាល សរីរាង្គរបត់ឈាមជាជនជាតិជប៉ុនដើម្បីព្យាបាលជម្ងឺក្នុងសរសៃឈាមជូនលោក-អ្នក។

ផ្នែកពីគ្រោះជម្ងឺតាមប្រព័ន្ធអ៊ិនធើរណិត

 

គោលដៅ

លោក-អ្នកអាចធ្វើការប្រឹក្សា និងទទួលការពិនិត្យព្យាបាលជម្ងឺពីគ្រូពេទ្យជំនាញមកពីប្រទេសជប៉ុនដោយផ្ទាល់។

មាតិកានៃការពិនិត្យព្យាបាល

មន្ទីរពេទ្យយើងខ្ញុំ មានទំនាក់ទំនង និងសហប្រតិបត្តិការជាមួយមន្ទីរពេទ្យនៅប្រទេសជប៉ុនក្នុងការពិនិត្យនិងព្យាបាលជម្ងឺជូនលោក-អ្នក។ ក្នុងករណីចាំបាច់ យើងនឹងប្រើប្រព័ន្ធInternetដើម្បីធ្វើការពិគ្រោះជាមួយគ្រូពេទ្យនៅជប៉ុន ដើម្បីរកវិធីសាស្ត្រព្យាបាល។

មជ្ឈមណ្ឌលសង្រ្គោះបន្ទាន់

ផ្នែកសង្រ្គោះបន្ទាន់

 

គោលដៅ

មន្ទីរពេទ្យុយើងខ្ញុំទទួលព្យាបាល ជម្ងឺសង្គ្រោះបន្ទាន់ទាំងកំរិតស្រាលធ្ងន់និង​អ្នកជម្ងឺដែលត្រូវបានដឹកតាមរថយន្តសាមុយ។​​​​​ដូចជា​ករណីការលំបាកដកដង្ហើម ញ័រទ្រូង ឈឺចាប់ផ្សេងៗ ការពុលកំរិតធ្ងន់ ការចុះខ្សោយនៃស្មារតីជាដើម។

មាតិកានៃការពិនិត្យព្យាបាល

នៅក្នុងមន្ទីរពេទ្យយើងខ្ញុំមាន ផ្នែកសង្គ្រោះបន្ទាន់ រង់ចាំផ្តល់សេវាសង្រ្គោះ 24 ម៉ោងក្នុងមួយថ្ងៃ។យើងបានបង្កើតប្រព័ន្ធ ដែលអាចទទួលសង្គ្រោះបន្ទាន់គ្រប់ពេលវេលាចំពោះ​ករណី​គ្រោះថ្នាក់ចរាចរណ៍​​​​​ និងគ្រុនក្តៅ។លើសពីនេះទៀត មន្ទីរពេទ្យមានរថយន្តសង្រ្គោះ វេជ្ជបណ្ឌិតដែលអាចចុះទៅពិនិត្យនិងការព្យាបាល ដល់ទីកន្លែងផ្ទាល់។

ផ្នែកវះកាត់របួស

 

គោលដៅ

ផ្តល់ការព្យាបាលថែទាដល់អ្នកជម្ងឺដែលរងបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ និង​ខ្យល់គរ រឺ របួសផ្នែកខាងក្រៅរាងកាយ។

មាតិកានៃការពិនិត្យព្យាបាល

ការព្យាបាលមុខរបួសគឺត្រូវធ្វើអោយបានឆាប់រហ័សគឺជាកត្តាសំខាន់។ រកប្រភពហូរឈាមអោយបានលឿនដើម្បីឃាត់ឈាម និងទប់ស្កាត់រឺកំណត់ការខូតខាតសរីរាង្គណាមួយ។ មន្ទីរពេទ្យយើងខ្ញុំបានបង្កើតប្រព័ន្ធដើម្បីទទួលវះកាត់សង្គ្រោះបន្ទាន់ដោយគ្រូពេទ្យជំនាញផ្នែកវះកាត់។

ផ្នែកជម្ងឺឆ្លង

 

គោលដៅ

យើងខ្ញុំក៏ទទួលព្យាបាលអ្នកជម្ងឺដែលសង្ស័យថាមានការឆ្លងរោគដែលបណ្តាលអោយមានអការៈ ពិបាកដកដង្ហើម ក្អក នោមមានឈាមជាដើម។

មាតិកានៃការពិនិត្យព្យាបាល

ចំពោះអ្នកជម្ងឺរលាកសួតរ៉ាំរ៉ៃ និង អ្នកជម្ងឺខ្សោយតំរងនោមចាំបាច់គឺត្រូវអោយថ្នាំសំលាប់មេរោគ និង​ធ្វើការលាងឈាម។ករណីខ្លះត្រូវមានការយកចិត្តទុកដាក់ខ្ពស់កំឡុងពេលព្យាបាលដោយដាក់អុកស៊ីសែន​ និងចាំបាច់ត្រូវបន្តការលាងឈាម និងពិនិត្យអោយបានដិតដល់។យើងបានបំពាក់ឧបករណ៍និង បុគ្គលិករួចជាស្រេច ដើម្បីទទួលព្យាបាលនិងថែទាំនូវជំងឺធ្ងន់ធ្ងរបែបនេះគ្រប់ពេលវេលា។លើសពីនេះទៀត យើង បានរៀបចំ ថ្នាំបង្ការនឹង ប្រឆាំង និងជំងឺរលាកថ្លើមរ៉ាំរ៉ៃ។

មជ្ឈមណ្ឌលជម្ងឺដាច់សរសៃរឈាមខួរក្បាលនិងវះកាត់ប្រព័ន្ធប្រាសាទ

ផ្នែកវះកាត់ប្រព័ន្ធប្រាសាទ

 

គោលដៅ

ទទួលព្យាបាលអ្នកជម្ងឺដែលរងការប៉ះទង្គិចផ្នែកក្បាល និងជម្ងឺដែលមានអការៈ កម្រើក ដៃ ជើងមិនបាន ភ្លាមៗនិយាយមិនចេញជាដើម។

មាតិកានៃការពិនិត្យព្យាបាល

ចំពោះអការៈមួយចំនួនដូចជា ដៃ ជើង កម្រើកមិនបាន ភ្លាមៗនិយាយមិនចេញ គឺអាចបណ្តាលមកពីជម្ងឺផ្នែកខួរក្បាលដូចជា ជម្ងឺរលួយសាច់ដុំខួរក្បាល រឺជម្ងឺដុំសាច់ក្នុងខួរក្បាល។​ មានការពិនិត្យបន្ថែមដោយគ្រូពេទ្យជំនាញវះកាត់ខួរ ក្បាលហើយយើងខ្ញុំយកចិត្តទុកដាក់ធ្វើការព្យាបាលលើផ្នែកស្តានិតិកាយសម្បទាដើម្បីអោយលោក-អ្នកវិលមករកជីវភាពដូចធម្មតាឡើង វិញ។ មិនតែប៉ុណ្ណោះ ពួកយើងបានត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលជម្ងឺដែលចាំបាច់ត្រូវធ្វើការវះកាត់ជាបន្ទាន់គ្រប់ពេលវេលា។

ផ្នែកព្យាបាលសរសៃឈាមខួរក្បាល

 

គោលដៅ

ទទួលព្យាបាលអ្នកជម្ងឺដែលមានអការៈ កម្រើក ដៃ ជើងមិនបាន ភ្លាមៗនិយាយមិនចេញ។

មាតិកានៃការពិនិត្យព្យាបាល

ក្នុងករណីដែលអ្នកទើបតែកើតមានជម្ងឺរលួយ សាច់ដុំខួរក្បាលថ្មីៗ អាចធ្វើការព្យាបាលក្នុងសរសៃឈាមដើម្បីធ្វើអោយអការៈមានភាពប្រសើរឡើង។មន្ទីរពេទ្យយើងខ្ញុំមានបំពាក់នូវឧបករណ៍បរិក្ខារពេទ្យគ្រប់គ្រាន់និងមានគ្រូពេទ្យជំនាញវះកាត់និងព្យាបាលជម្ងឺដាច់សរសៃឈាមខួរក្បាលយ៉ាងមានប្រសិទ្ធីភាព ប្រសិនបើលោកអ្នកមានកង្វល់ពីជម្ងឺរបស់លោកអ្នកយើងអាចទទួលព្យាបាលជម្ងឺជូនលោកអ្នកបានគ្រប់ពេលវេលា។

ផ្នែកប្រព័ន្ធប្រាសាទ

 

គោលដៅ

ការផ្តល់វេសាថែទាំវេជ្ជៈសាស្រ្តជូនអ្នកជម្ងឺដែលមានអការៈ ដូចជា(ល្ហិតល្ហៃ) (ស្ពឹក) (ជម្ងឺឈឺសរសៃប្រសាទ)។

មាតិកានៃការពិនិត្យព្យាបាល

ការពិនិត្យព្យាបាលជម្ងឺប្រពន្ធ័ប្រសាទដែលមានអការៈស្ពឹក និងស្លាប់អវៈយវៈ។ ជាមួយគ្នានេះ យើងក៏ផ្តល់ការព្យាបាលថែទាំដោយចលនាជូនលោកអ្នកដែលមានជម្ងឺស្ពឹកដៃ ស្ពឹកជើងរ៉ាំរ៉ៃ និងលោកអ្នកដែលមានកង្វល់ជាមួយអការៈឈឺចាប់ផ្សេងៗសូមមកពិគ្រោះយោបល់ជាមួយ វេជ្ជៈបណ្ឌិតយើងខ្ញុំ។

ផ្នែកស្តានិតិកាយសម្បទា

 

គោលដៅ

មន្ទីរពេទ្យយើងខ្ញុំទទួលព្យាបាល គ្រប់ប្រភេទ ជម្ងឺដែលមានអការៈផ្សេងៗដូចជាៈ ការឈឺចាប់ មិនអាចធ្វើចលនាបាន លើសជាងនេះទៀត អ្នកជម្ងឺដែលមានអការៈពិបាកលេបពេលទទួលទានអាហារ រឺអ្នកជម្ងឺដែលមិនអាចនិយាយបាន។

មាតិកានៃការពិនិត្យព្យាបាល

ផ្នែកស្តានិតិកាយសម្បទារបស់មន្ទីរពេទ្យយើងខ្ញុំ មានផ្តល់ការថែទាំជូនអ្នកជម្ងឺសំរាកពេទ្យ ដូចជា ការព្យាបាលដោយចលនា ព្យាបាលកាយសម្បទា ស្តាសមត្ថភាពនិយាយ ស្តាសមត្ថភាពស្តាប់។ បន្ទាប់ពីចេញពីមន្ទីរពេទ្យ ចំពោះអ្នកជម្ងឺដែលមានបំណងចង់តាមដានជម្ងឺបន្តគឺនឹងធ្វើការព្យាបាលក្នុងនាមជា(អ្នកជម្ងឺក្រៅ) ហើយ​សំរាប់អ្នកជម្ងឺដែលមានបំណងចង់អោយប្រស ើរឡើងក្នុងការរស់នៅ ខាងមន្ទីពេទ្យយើងខ្ញុំនឹង(ផ្តល់ការព្យាបាលថែទាំដោយចលនាដល់ផ្ទះលោកអ្នក)។ ក្នុងករណី មិនអាចធ្វើចលនាបាន រឺមិនអាចធ្វើចលនាបានដោយសារការឈឺចាប់ រឺមិនអាចនិយាយបានតាមគំនិតចង់និយាយ សូមធ្វើការទាក់ទងមកមន្ទីរពេទ្យ។

 

មជ្ឈមណ្ឌលពិនិត្យសុខភាព

ការពិនិត្យសុខភាព

 

គោលដៅ

មន្ទីរពេទ្យយើងខ្ញុំផ្តល់ការថែទាំវេជ្ជៈសាស្រ្តជូនទាំងអ្នកដែលមានជម្ងឺរ៉ាំរ៉ៃ និងអ្នកដែលមានសុខភាពប្រក្រតីផងដែរ។

មាតិកានៃការពិនិត្យព្យាបាល

ទោះបីក្នុងពេលថ្មីៗគ្មានអការៈបង្ហាញថាមានជម្ងឺក៏ដោយ ក្នុងខៈពេលដែលយើងមិនបានចាប់អារម្មណ៏ គឺអាចប្រឈមមុខនឹងជម្ងឺ ដូចជាជម្ងឺលើសសម្ពាធឈាម ជម្ងឺលើសជាតិខ្លាញ់ក្នុងឈាម រឺជម្ងឺលើសជាតិស្ករក្នុងឈាម។ នៅមន្ទីរពេទ្យយើងខ្ញុំ នឹងធ្វើការវិភាគលើរាងកាយទាំងមូល ដោយការពិនិត្យលើរាងកាយ រឺដោយជោះឈាម ក្នុងករណីខ្លះ គឺអាចត្រូវថតរូបភាពវិជ្ជសាស្ត្រផងដែរ។ ហើយពួកយើងនឹងណែនាំ ពីការទទួលទានប្រចាំថ្ងៃ វិធីហាត់ប្រាណ ដើម្បីអោយចៀសផុតពីជម្ងឺ។

 


 

មជ្ឈមណ្ឌលផ្នែកកុមារ

មជ្ឈមណ្ឌលផ្នែក កុមារ

 

គោលដៅ

យើងផ្ដល់សេវាពិនិត្យ ព្យាបាលជំងឺ ចាប់តាំងពី ទារកទើបនឹងកើត​ រហូតដល់ អាយុ ១៥ឆ្នាំ

មាតិកានៃការពិនិត្យព្យាបាល

ចំពោះ ដេប៉ាតឺម៉ង ផ្នែកកុមារ យើងព្យាបាល នឺងទទួលពិគ្រោះ ទាំងផ្នែក សុខភាព និង ការលូតលាស់របស់ កុមារ​ (ការជួបពិគ្រោះជាមួយវេជ្ជបណ្ឌិតប្រព្រឹត្តទៅ សម្រាប់កុមារ អាយុ ១៥ឆ្នាំ ចុះក្រោម ដោយមិនគិតពីរោគសញ្ញា ឬក៏ សភាពធ្ងន់ធ្ងរទេ។
ពូកយើងមានឯកទេសច្បាស់លាស់ចំពោះការវះកាត់ផ្នែកកុមារ, សូមធ្វើការទាក់ទងមកពូកយើង

មជ្ឈមណ្ឌលសម្ភព និងរោគស្ត្រី​

សេចក្តីផ្តើម

 

យើងផ្តោតទៅលើការថែទាំលើសុខភាពផ្ទៃពោះរបស់ម្ដាយប្រកបដោយសុខភាពល្អ និងការសម្រាលប្រកបដោយសុវត្ថិភាពដល់ម្តាយ និងទារក។

ផ្តល់ការថែរក្សាសុខភាពស្ត្រី តាមរយៈការការពារជំងឺដោយផ្តល់ការពិនិត្យសុខភាពរោគស្ត្រីសម្រាប់ស្ត្រីគ្រប់វ័យ។

យើងផ្តល់ជូននូវការថែរក្សា និងការព្យាបាលប្រកបដោយគុណភាពខ្ពស់បំផុតដែលយោងតាមគោលការណ៍ណែនាំរបស់សមាគមវេជ្ជសាស្ត្រ​​ជប៉ុនផ្នែកសម្ភព និងរោគស្ត្រី​ (JSOC) ។

ផ្នែករោគស្ត្រី

 

សេវាកម្ម៖

 • ការពិនិត្យសុខភាពរោគស្ត្រី
 • ការព្យាបាលដុំសាច់ស្បូនដោយវិធីសាស្ត្រ យូ អេ​ អ៊ី
 • ការពិគ្រោះយោបល់ផ្នែករោគស្រ្តី
 • ការវះកាត់ផ្នែករោគស្រ្តី
 • ការចាក់ថ្នាំបង្ការ

ការពិនិត្យសុខភាពរោគស្ត្រី

 

កញ្ចប់ពិនិត្យសុខភាពស្ដ្រីត្រូវបានរៀបចំជូន សម្រាប់ស្ដី្រស្របតាមវ័យ។ ការពិនិត្យបន្ថែមត្រូវបានធ្វើឡើងអាស្រ័យទៅលើស្ថានភាពជាក់ស្ដែងរបស់ស្ដ្រីម្នាក់ៗ។ ការពិនិត្យរោគស្រ្តីតាមរយៈអេកូទ្វារមាសគឺជាវិធីសាស្ត្រវិភាគលើសរីរាង្គស្ត្រីបានច្បាស់ជាងអេកូលើពោះ។

ការព្យាបាលដុំសាច់ស្បូនដោយវិធីសាស្ត្រ យូ អេ​ អ៊ី

 

ការព្យាបាលដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា ដោយវិធីសាស្ត្រព្យាបាល យូ អេ​ អ៊ី គឺជាការព្យាបាលដោយមិនចាំបាច់កាត់ដុំសាច់ស្បូនទ្បើយ។ ការព្យាបាលនេះអាស្រ័យលើភាពធ្ងន់ធ្ងររបស់ជំងឺផងដែរ ដូច្នេះសូមអញ្ជើញមកប្រឹក្សាយោបល់ជាមួយវេជ្ជបណ្ឌិតជំនាញផ្នែករោគស្រ្តី ដើម្បីទទួលបានព័ត៌មានលម្អិត។

ការពិគ្រោះយោបល់ផ្នែករោគស្ត្រី

 

ជំងឺក្រៅផ្នែករោគស្ត្រី
ការពិនិត្យនិងព្យាបាលជំងឺដុំសាច់ស្បូន,​ ជំងឺendometriosis ជំងឺ adenomyosis និងជំងឺមហារីកដុំសាច់ស្បូន។
ការវាយតម្លៃនិងការព្យាបាលភាពមិនប្រក្រតីនៃអរម៉ូនដូចជាការឈឺចាប់ពេលមករដូវ រដូវដែលមិនប្រក្រតី វិបត្ដិនៃការអស់រដូវ។
ការពិនិត្យនិងព្យាបាលយ៉ាងយកចិត្ដទុកដាក់ នៃរោគស្ត្រី រោគដំបៅ និងការស្រុតសរីរាង្គណាមួយក្នុងអាងត្រគាក។ យើងផ្តល់ការតាមដានយ៉ាងយកចិត្ដទុកដាក់នៃការវិវឌ្ឍមិនធម្មតារបស់កោសិកាមាត់ស្បូន។

ទីពីរការប្រឹក្សាយោបល់លើលទ្ធផលពិនិត្យ និង ការព្យាបាលពីមន្ទីរពេទ្យផ្សេងទៀតដោយគ្រូពេទ្យជំនាញ។

ការវះកាត់រោគស្រ្តី

 

យើងផ្តល់ការពិគ្រោះយោបល់លើជំងឺជាច្រើនដែលត្រូវការផ្តល់ការវះកាត់ភ្លាមៗ។

យើងអាចផ្តល់ជូន៖

 • ការវះកាត់យកស្បូនចេញ (កាត់ស្បូនចេញ)
 • ការវះកាត់យកដុំសាច់ស្បូនចេញ (Myomectomy)
 • ការវះកាត់ដុំគីស
 • ការវះកាត់ចេញ (ដៃស្បូន-ក្រពេញអូវែ)
 • ការវះកាត់កូនក្រៅស្បូន
 • ការកោសសម្អាតជាលិកាមិនប្រក្រតីពីមាត់ស្បូន (Conization)
 • ការសម្អាតជាលិកាខាងក្នុងស្បូន
 • ការវះកាត់តូចផ្នែករោគស្ត្រី

ការផ្ដល់ថ្នាំបង្ការ

 

ថ្នាំបង្ការការពារមហារីកមាត់ស្បូន Papillomavirus (HPV) គឺជាមេរោគមួយដែលបណ្ដាលអោយមានជំងឺមហារីកមាត់ស្បូន។ ក្រៅពីការពិនិត្យសុខភាពជាប្រចាំ យើងសូមណែនាំឱ្យលោកអ្នកការពារខ្លួនដោយការចាក់ថ្នាំបង្ការ HPV។

ផ្នែកសម្ភព

 

យើងយកចិត្ដទុកដាក់ និង ថែរក្សាយ៉ាងសំខាន់ទៅលើទារក និង ម្ដាយ។ យើងផ្តល់សេវាកម្មស្របតាមអនុសាសន៍របស់សមាគមវេជ្ជសាស្ត្រជប៉ុនផ្នែកសម្ភពនិងរោគស្ត្រីសម្រាប់អ្នកមានផ្ទៃពោះប្រកបដោយសុវត្ថិភាពនិងសុខភាពល្អ។

សេវាកម្ម៖

 • ការពិនិត្យសុខភាពមុនពេលសម្រាលបុត្រ
 • កញ្ចប់សម្រាលបុត្រ
 • ការថែទាំមាតា និង ទារកក្រោយពេលសម្រាលបុត្រ

ការពិនិត្យសុខភាពមុនពេលសម្រាលបុត្រ

 

កញ្ចប់សម្រាលបុត្រ

 

ការថែទាំមាតា និង ទារកក្រោយពេលសម្រាលបុត្រ

 

សេវាកម្មដល់គេហដ្ឋានក្រោយពេលសម្រាលបុត្រ៖

 • ការផ្តល់ដំបូន្មានដល់អ្នកម្ដាយសម្រាប់អាហារដែលផ្ដល់សុខភាពល្អ និងការណែនាំអំពីការបំបៅកូនដោយទឹកដោះម្ដាយ
 • ការផ្តល់ដំបូន្មានអំពីបរិស្ថាននៅគេហដ្ឋាននិងឧបករណ៍ថែរក្សាទារក
 • ការពិគ្រោះយោបល់អំពីការផ្ដល់ថ្នាំបង្ការ
 • ការពិនិត្យសុខភាពទារកទើបនឹងកើត៖ ការវាស់រាងកាយនិងការពិនិត្យរាងកាយ

គោលដៅៈ ចាប់ពី ៧ ថ្ងៃក្រោយពេលសម្រាលរហូតដល់ទារកអាយុ ៣ ខែ។

ត្រូវបានណែនាំសម្រាប់៖

 • អ្នកម្តាយដំបូង
 • អ្នកម្តាយដែលមានការលំបាកក្នុងការបំបៅកូនដោយទឹកដោះ
 • ក្រុមគ្រួសារដែលចង់រៀនបន្ថែមអំពីការថែទាំកូនលើកដំបូង

ការពិគ្រោះយោបល់ជាមួយឆ្មបជំនាញ

 

ឆ្មបរបស់យើងនឹងផ្ដល់ជូនអ្នកអំពីដំបូន្មានល្អៗអំឡុងពេលមានផ្ទៃពោះ។ ពួកគេនឹងផ្តល់ជូននូវវគ្គសិក្សាដែលមានប្រយោជន៍សម្រាប់ម្ដាយនិងកូនរបស់អ្នក។ នៅលើវគ្គនីមួយៗអ្នកនឹងទទួលបានព័ត៌មាននិងដំបូន្មានមានប្រយោជន៍អំពីរបបអាហារដែលផ្ដល់សុខភាពល្អនិងការធ្វើលំហាត់ប្រាណដើម្បីឱ្យអ្នកមានផ្ទៃពោះមានសុខភាពល្អ។​

ការពិគ្រោះយោបល់អំពីការបំបៅកូនដោយទឹកដោះ

 

យើងយល់ថាការបំបៅកូនដោយទឹកដោះម្តាយនូវតែជាបញ្ហាចោទជាច្រើនសម្រាប់អ្នកម្តាយ។ ឆ្មបរបស់យើងនឹងរៀបចំជាជំនួយផ្នែកស្មារតី និង ផ្នែករាងកាយរបស់អ្នកម្ដាយមុនពេលសម្រាលបុត្រ។ ឆ្មបនឹងជួយណែនាំអ្នកអំពីរបៀបបីទារកនិងបង្រៀនអ្នកអំពីស្ថានភាពបំបៅឱ្យបានត្រឹមត្រូវសម្រាប់ជាបទពិសោធន៍មួយដ៏ល្អប្រសើរក្នុងការបំបៅកូនដោយទឹកដោះ។ ការពិគ្រោះយោបល់អំពីការបំបៅកូនដោយទឹកដោះម្តាយនឹងទទួលបាននូវការណែនាំនូវអ្វីដែលអ្នករំពឹងទុកអំពីការបំបៅកូននិងអ្វីដែលអ្នកត្រូវធ្វើប្រសិនបើអ្នកជួបប្រទះភាពមិនស្រួលក្នុងការបំបៅ។
ការពិគ្រោះយោបល់នេះក៏មានសម្រាប់ម្តាយដែលកំពុងបំបៅដោះកូនរួចហើយផងដែរ។