វគ្គបណ្ដុះបណ្ដាលស្តីពី Pediatric Advanced Life Support (PALS)

25 Jan, 2023

ការអភិវឌ្ឍចំណេះដឹង និង ជំនាញបន្ថែមដល់បុគ្គលិក ជាអ្វីដែលមន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ភ្នំពេញ តែងតែយកចិត្តទុកដាក់ជានិច្ច!

វគ្គបណ្ដុះបណ្ដាលស្តីពី Pediatric Advanced Life Support (PALS) បានប្រព្រឹត្ដិទៅនៅថ្ងៃទី ២២ ខែមករា ឆ្នាំ២០២៣ ។ វគ្គនេះបានបង្ហាត់បង្ហាញដោយវេជ្ជ. អ៊ីវ៉ៃ ខេនជិ(ប្រធានមជ្ឈមណ្ឌលជំងឺកុមារ)​ និង ដោយក្រុម BLS នៃមន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ភ្នំពេញ ជូនដល់ វេជ្ជបណ្ឌិត គិលានុបដ្ឋាក និង បុគ្គលិកផ្នែកអមវេជ្ជសាស្រ្ដ ក្នុងការហ្វឹកហាត់ឡើងវិញដើម្បីពង្រឹងចំណេះដឹង និង ជំនាញបន្ថែមលើការអនុវត្ដ និងការបម្រើសេវាប្រកបដោយគុណភាព និងស្ដងដារខ្ពស់។