ទស្សនកិច្ចសិក្សារបស់ប្អូនៗមកពីអង្គការ Chang Child Foundation

23 Sep, 2023

"បាវចនារបស់មន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ គឺបំផុសគំនិតមនុស្សជំនាន់ក្រោយឱ្យសុបិនធំ ទទួលយកបទពិសោធន៍វិជ្ជាជីវៈពេទ្យពិតដើម្បីសម្រេចក្តីសុបិនរបស់ពួកគេ"

មជ្ឈមណ្ឌលកុមារនៃមន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍រីករាយស្វាគមន៍ទស្សនកិច្ចសិក្សារបស់ប្អូនៗមកពីអង្គការ Chang Child Foundation។ នៅក្នុងដំណើរទស្សនកិច្ចនេះប្អូនៗមានឱកាសស្វែងយល់ពីជំនាញវិជ្ជាជីវៈពេទ្យតាមផ្នែកនីមួយៗ។ យើងសប្បាយចិត្តដែលបានឆ្លើយតបទៅនឹងសំណួរល្អៗជាច្រើនពីប្អូនៗក៏ដូចជាសំនួរពាក់ព័ន្ធនឹងការប្រើប្រាស់ភាសាជប៉ុនជាដើម។

បុគ្គលិកអង្គការបានជម្រាបជូនមកយើងថា ព្រឹត្តិការណ៍នេះទទួលបានលទ្ធផលលើសពីការរំពឹងទុករបស់ពួកគាត់។ យើងសង្ឃឹមថាការសិក្សាផ្ទាល់មួយនេះនឹងមានប្រយោជន៍សម្រាប់ពួកគេក្នុងការសម្រេចចិត្តលើអាជីពនាពេលអនាគត។ យើងនឹងរង់ចាំស្វាគមន៍ពួកគាត់សាជាថ្មីម្តងទៀត!

ភ្ជាប់ទំនាក់ទំនងមកកាន់ពួកយើង

SMC Facebook Page: https://www.facebook.com/sunrise.mcss

Telegram: https://t.me/SunriseJapanHospital

Website: https://sunrise-hs.com/

Make an Appointment: http://t.me/SunriseJapanHospital_Chat

078 260 152 / 015 260 152 / 023 260 152