ខួប ៧ឆ្នាំ នៃមន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ភ្នំពេញ

31 Oct, 2023

កាលពីថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២៣ យើងបានប្រារព្ធខួប ៧ឆ្នាំ នៃមន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ភ្នំពេញ។

យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រជាជនកម្ពុជាទាំងអស់ក្នុងសហគមន៍ ជាពិសេសអតិថិជនដែលស្មោះត្រង់ និងដៃគូរទាំងអស់តែងតែគាំទ្រដល់មន្ទីរពេទ្យយើងខ្ញុំ។

ក្នុងឆ្នាំទី៧នេះ មន្ទីរពេទ្យរបស់យើងបានក្លាយជាផ្នែកមួយនៃសង្គមជាតិកម្ពុជា។ នេះជាពេលវេលាដ៏ប្រពៃក្នុងការបោះជំហ៊ានឆ្ពោះទៅមុខ ដើម្បីសម្រេចនូវការប្តេជ្ញាចិត្ត ចំពោះសង្គមជាតិ លើកកម្ពស់គុណភាពនៃការព្យាបាល និងផ្តល់សេវាកម្មវេជ្ជសាស្ដ្រដល់ប្រជាជនកម្ពុជាឱ្យបានច្រើនតាមតែអាចធ្វើទៅបាន ។

យើងសូមកោតសរសើរចំពោះការបន្ដគាំទ្ររបស់លោកអ្នកដើម្បីភាពរីកចម្រើនរបស់យើង។

គណៈគ្រប់គ្រងនៃមន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ភ្នំពេញ