៤. ការធ្វើទស្សនៈកិច្ចរបស់មន្ទីរពេទ្យ

 

◻ សំរាប់ការមកជួបលើកដំបូង

នៅកន្លែងទទួលភ្ញៀវយើងសុំអនុញ្ញាតធ្វើការថតរូប និងបំពេញឯកសារសំរាប់តំកល់ទុក។ គិលានុបដ្ធាកនឹងសាកសួររកពត៏មានបន្ថែមមួយចំនួន សូមបង្ហាញកាតធានារ៉ាប់រង លទ្ធផលនៃការធ្វើតេស្តឈាម ការប្រើប្រាស់ថ្នាំ រូបភាពអ៊ិចរេ ទៅកាន់គិលានុបដ្ធាកប្រសិនបើអ្នក មាន។បន្ទាប់មកយើងខ្ញុំនឹងកំនត់ពេលវេលាសំរាប់ការពិគ្រោះជម្ងឺជាមួយវេជ្ជបណ្ឌិត។

 


◻ សំរាប់អ្នកជម្ងឺដែលបានណាត់ទុកជាមុន

សូមបង្ហាញកាតដែលលោកអ្នកចុះឈ្មោះរួចហើយទៅកាន់ផ្នែកទទួលភ្ញៀវ។ យើងនឹងធ្វើការពន្យល់អំពីការធ្វើតេស្តដែលអ្នកត្រូវ ពិនិត្យនិងសូមធ្វើការរង់ចាំនៅមុខបន្ទប់ពិគ្រោះជម្ងឺប្រហែលជា៥នាទីប្រសិនបើអ្នកត្រូវជួបពិគ្រោះជាមួយគ្រួពេទ្យ។

 


◻ សំរាប់អ្នកជម្ងឺដែលមិនបានណាត់ទុកជាមុន

សូមបង្ហាញកាតអ្នកជម្ងឺទៅកាន់ផ្នែកទទួលភ្ញៀវរបស់មន្ទីរពេទ្យយើងខ្ញុំ។ យើងនឹងសាកសួរពត៏មានមួយចំនួនសំរាប់អ្នកជម្ងឺដែលតម្រូវឲ្យត្រលប់មកវិញបន្ទាប់ពី៣ខែ ឬយូរជាងនេះប្រសិនបើគាត់ធ្លាប់ទៅពិគ្រោះជម្ងឺនៅផ្នែកផ្សេង។ បន្ទាប់មកយើងខ្ញុំនឹងកំនត់ពេលវេលាសំរាប់ការពិគ្រោះជម្ងឺជាមួយវេជ្ជបណ្ឌិត។

 

 

បុគ្គលិកយើងនឹងធ្វើការពន្យល់អំពីការណាត់ជួបលើកក្រោយនឹងការប្រើប្រាស់ថ្នាំបន្ទាប់ពីពិគ្រោះជម្ងឺជាមួយវេជ្ជបណ្ឌិតរួច។

ពេលពិគ្រោះយោបល់

 
  • ផ្នែកពិគ្រោះជម្ងឺក្រៅ
    ✓ ម៉ោងជួបពិគ្រោះ ថ្ងៃចន្ទ័ ដល់ ថ្ងៃសៅរ៏ ( ម៉ោង ៩ព្រឹក ដល់ ៤:៣០រសៀល) ចាប់ផ្តើមទទួលជម្ងឺនៅម៉ោង ៨:១៥ ព្រឹក
    ✓ ឈប់សំរាក: ថ្ងៃអាទិត្យ និងថ្ងៃបុណ្យជាតិ
  • ការពិគ្រោះជម្ងឺឯកជន ( អ្នកជម្ងឺ VIP )
    ផ្នែកពិគ្រោះជម្ងឺ VIP ទទួលជម្ងឺពីព្រឹកថ្ងៃអង្គារ រហូតដល់ថ្ងៃសៅរ៏ពេលរសៀល។ ការពិគ្រោះជម្ងឺគឺធ្វើការណាត់ទុកជាមុននិងរក្សានូវការសំងាត់។ សូមទំនាក់ទំនងមកកាន់យើងខ្ញុំរៀងរាល់ម៉ោងធ្វើការ។