មន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ភ្នំពេញ បានចុះហត្ថលេខាបន្តលើអនុស្សារណៈយោគយល់ ស្តីពីកិច្ចសហការជាមួយសាកលវិទ្យាល័យពុទ្ធិសាស្ត្រ

21 Oct, 2022

មន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ភ្នំពេញ បានចុះហត្ថលេខាបន្តលើអនុស្សារណៈយោគយល់ ស្តីពីកិច្ចសហការជាមួយសាកលវិទ្យាល័យពុទ្ធិសាស្ត្រកាលពី ថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០២២ រវាងលោក ខេយ៉ា កាម៉ាតៈ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន សាន់រ៉ាយស៍ ហ៊ែលឃែរ សឺវីស និងលោកសាស្រ្តាចារ្យ Ian Findly អនុប្រធានសាកលវិទ្យាល័យពុទ្ធិសាស្ត្រ។ ពិធីនេះក៏មានការចូលរួមដោយលោកវេជ្ជបណ្ឌិត ម៉ាណាប៊ឹ អូកាវ៉ាដា នាយកគ្រប់គ្រងមន្ទីរពេទ្យ និងប្រធានផ្នែកមជ្ឈមណ្ឌលជំងឺកុមារ និងវះកាត់កុមារ (តាមរយៈអ៊ីនធឺណិត) និងប្រធានផ្នែកផ្សេងទៀតក្នុងមហាវិទ្យាល័យពុទ្ធិសាស្ត្រ។

ក្នុងពិធីចុះហត្ថលេខានេះ ភាគីទាំងពីរបានសម្តែងអំណរគុណចំពោះភាពជាដៃគូរដែលមានចក្ខុវិស័យ និងគោលបំណងដូចគ្នា ។ ភាគីទាំងពីរប្តេជ្ញាពង្រឹងសេវាថែទាំសុខភាព តាមរយៈការផ្តល់ឱកាសបណ្តុះបណ្តាលស្របតាមស្តង់ដារ និងផ្តល់បទពិសោធន៍ការងារសម្រាប់និស្សិតផ្នែកថែទាំសុខភាពតាមរយៈកម្មសិក្សានៅមន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍។